(ប៊ែរឡាំង)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០២ ខែ មករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ចំពេលការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ច្របូកច្របល់ សុន្ទរកថាវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន។
នៅក្រោមស្នូរកាំជ្រួចដ៏កងរំពង លោកស្រី Christian Lambrecht បានឆ្លុះបញ្ចាំងពីស្ថានការណ៍ឆ្នាំ ដែលបានបញ្ចប់ទៅ ខណៈសង្រ្គាមកំពុងឆាបឆេះនៅកណ្តាលអឺរ៉ុប ដោយបានលើកឡើងថា ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនបាននាំមកនូវ «បទពិសោធន៍ពិសេសជាច្រើន» និងឱកាសដើម្បី «ជួប មនុស្សអស្ចារ្យនិងគួរឱ្យចាប់អារម្មណ៍ជាច្រើន»។
កាសែត Daily Mirror បានសរសេរថា សុន្ទរកថាឆ្នាំថ្មីរបស់ លោកស្រី Lambrecht បានបរាជ័យ ក្នុងការស្វែងរកសម្លេងគាំទ្រ និងធ្វើឱ្យសង្រ្គាមស្តាប់ទៅដូចជា«បទពិសោធន៍វិជ្ជាជីវៈដ៏គួរឱ្យរំភើប»។
ប្រភពដដែលនេះបាននិយាយថា សារដែលមានរយៈពេលមួយនាទី ដែលត្រូវបានថតដោយ ទូរសព្ទដៃនេះ បានធ្វើឱ្យអាម៉ាស់មុខអាល្លឺម៉ង់៕