ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០នាក់ ខណៈអ្នក ជាសះស្បើយ១៨នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈជាអ្នកជាសះស្បើយ១៨នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៣៨២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕