(បរទេស)៖ អំពើហិង្សាដោយកាំភ្លើង គឺជារឿងដែលតែងតែកើតមានឡើងជាញឹកញាប់បំផុត នៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០២២នេះ ករណីបាញ់ប្រហារដែលបានឆក់យកជីវិត មនុស្សយ៉ាងរង្គាលបំផុតនៅអាមេរិក គឺបានកើតឡើងនៅឯសាលារៀនមួយកន្លែង ក្នុងរដ្ឋតិចសាស់ កាលពីខែឧសភា។ ករណីបាញ់ប្រហារដ៏អាក្រក់នៅអាមេរិកក្នុងឆ្នាំនេះ រួមមានដូចជា៖
៥. កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា មានការបាញ់ ប្រហារនៅក្នុងក្លឹបកម្សាន្តពេលរាត្រី សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុងខូឡូរ៉ាដូស្រ្តីង (Colorada Springs) នៃរដ្ឋខូឡូរ៉ាដូ (Colorado) ដែលបានបណ្តាលឱ្យមានអ្នកស្លាប់៥នាក់ និងរបួស១៩នាក់។
៤. កាលពីថ្ងៃទី៤ ខែកក្កដា បុគ្គលម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលចូលរួម ពិធីព្យុហយាត្រា អបអរបុណ្យឯករាជ្យអាមេរិក នៅឯទីក្រុងហៃលែនផាក (Highland Park) រដ្ឋអ៉ីលលីណយ (Illinois) ហើយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៤៨នាក់រងរបួស។៤. កាលពីថ្ងៃទី៤ ខែកក្កដា បុគ្គលម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលចូលរួម ពិធីព្យុហយាត្រា អបអរបុណ្យឯករាជ្យអាមេរិក នៅឯទីក្រុងហៃលែនផាក (Highland Park) រដ្ឋអ៉ីលលីណយ (Illinois) ហើយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៤៨នាក់រងរបួស។២. យុវជនវ័យ១៨ឆ្នាំម្នាក់ ដែលបំពាក់ដោយអាវការពារគ្រាប់ បានធ្វើសកម្មភាពបាញ់ប្រហារ កាលពី ថ្ងៃទី១៤ ខែឧសភា នៅផ្សារទំនើប ថប់ (Tops) មួយកន្លែង ក្នុងទីក្រុងបាហ្វេឡូ (Buffalo) នៃរដ្ឋ ញូយ៉ក ដែលបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។១. កាលពីថ្ងៃទី២៤ ខែឧសភា នៅទីក្រុងអ៊ូវ៉ាល់ (Uvalde) នៃរដ្ឋតិចសាស់ (Texas) យុវជនវ័យ១៨ឆ្នាំម្នាក់ បានបាញ់ សម្លាប់យាយរបស់ខ្លួន មុនពេលបើករថយន្តទៅកាន់សាលា Robb Elementary School ហើយ ចូលដល់ក្នុងបន្ទប់ថ្នាក់រៀនមួយ រួចបាញ់សម្លាប់មនុស្សរហូតដល់២១នាក់ ក្នុងនោះមានក្មេងៗ ចំនួន១៩នាក់។ មនុស្ស១៨នាក់ទៀតក៏បានរងរបួសផងដែរ ខណៈខ្មាន់កាំភ្លើងទីបំផុត ត្រូវបាន អាជ្ញាធរអាមេរិកបាញ់សម្លាប់ កំលុងការប្រយុទ្ធតតាំងគ្នា៕