ប៉ាគីស្ថានទទួលបាន ២៨១លានដុល្លារអាមេរិក ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងនឹង មេរោគអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់


 (អ៊ីស្លាម៉ាបាដ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺ គ្រុនចាញ់ បានបែងចែកប្រាក់ជាង ២៨១លានដុល្លារដល់ប្រទេសប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺទាំងនេះ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

លោក Sajid Hussain Shah អ្នកនាំពាក្យក្រសួងសម្របសម្រួលសេវាសុខភាពជាតិបាននិយាយថា មូលនិធិនេះនឹងត្រូវផ្ទេរទៅឱ្យនាយកដ្ឋានជាតិ ដែលគ្រប់គ្រងជំងឺនៅទូទាំងប្រទេស ដែលនឹងប្រើ ប្រាស់វាដើម្បីការពារសហគមន៍មូលដ្ឋាន ពីមេរោគអេដស៍ ជំងឺរបេង និងគ្រុនចាញ់។

មន្ត្រីរូបនេះបានបន្ថែមថា ថវិកាសរុបចំនួន ៦៥លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកសម្រាប់អ្នក ជំងឺអេដស៍ ខណៈប្រមាណ ១៨២លានដុល្លារ នឹងត្រូវបែងចែកសម្រាប់ព្យាបាលជំងឺរបេង រួមទាំង ៣៤លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់៕