(ភ្នំពេញ)៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសច រអន្តរជាតិសរុបចំនួន ១ ៩១៤ ០៥៥នាក់ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២១។
នៅកិច្ចប្រជុំត្រួតពិនិត្យលើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) ដែលធ្វើឡើងនាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួន ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ពីមួយខែទៅមួយខែ ដែលឆ្លុះ បញ្ចាំងឱ្យ ឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញ ក្នុងវិស័យ ទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និង បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។
ឯកឧត្តម បានថ្លែងថា «ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមក កម្ពុជា មានចំនួន១,៩១៤,០៥៥នាក់ ដែលមានកំណើនរហូតដល់ ១ ០៧១.៦% ធៀបនឹងរយៈពេល ដូច គ្នាក្នុងឆ្នាំ២០២១ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ»។ឯកឧត្តម រដ្ឋលេខាធិការ ហោ សារុន បានបន្តថា ក្នុងនោះតាមផ្លូវអាកាសមានចំនួន៦៧៣,៦៦៩ នាក់ ស្មើនឹង៣៥.២% តាមផ្លូវគោកមានចំនួន១,២២៦,១១៥នាក់ ស្មើនឹង៦៤.១% និងតាមផ្លូវទឹកមាន ចំនួន១៤,២៧១ នាក់ ស្មើនឹង០.៧%។
ភ្ញៀវទេសចរនៃបណ្តាប្រទេសជិតខាងនៅតែមានចំនួនច្រើននាំមុខគេដដែល ក្នុងនោះភ្ញៀវទេសចរ ជនជាតិថៃបាននាំមុខគេដែលមានចំនួន៧២០,២០៣នាក់ ភ្ញៀវទេសចរជនជាតិវៀតណាមស្ថិតនៅ ក្នុងលំដាប់ទី២ ដែលមានចំនួន៤០១,១៩៣នាក់ ដោយឡែកភ្ញៀវទេសចរជនជាតិចិនស្ថិតនៅ ក្នុងលំដាប់ទី៣ដែលមានចំនួន៩០,៦៤៨នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេសជាដើម៕