រដ្ឋបាលឃុំថ្មស ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)


នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)។

ក្រោមអធិបតីភាពលោក អ៊ី ម៉េងលៀងសមាជិកគណៈកម្មការគណបក្ស ខេត្ត និងជា ប្រធាន ក្រុមការងារចុះជួយ ឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុង លោក ខេង គង់ ប្រធានក្រុមការងារស្រុកចុះជួយមូលដ្ឋានឃុំថ្មស លោក អិក កួន ប្រធានគណៈកម្មការបក្សឃុំថ្មស និងមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា សាខាបក្សភូមិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងពិធីនេះដែរ លោក អ៊ី ម៉េងលៀង សមាជិកគណៈកម្មការបក្ស ខេត្តនិង ជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំថ្មស បានគូសបញ្ជាក់ថា៖ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

លោក អ៊ី ម៉េងលាង បានបន្តថា៖ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

ដូចគ្នានេះដែរ លោក អិក កួន ប្រធានគណៈកម្មការបក្សឃុំថ្មស ស្រុកបទុមសាគរខេត្តកោះកុង បានមាន ប្រសាសន៍ឲ្យដឹងថា៖ ​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូព៌ា​សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំងនឹង​ខ្មែរក្រហម​។ ពួក​កុបករ​ទាំងអស់​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 

 ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​។ មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រម​ជ្ឈិ​ម​រណសិរ្ស​ដែលមាន​សមាជិក ១៤​រូប ក្នុងនោះ​សម​មិត្ត ហេង សំរិន ជា​ប្រធាន​។ 

 លោក អិក កួន បាន បន្ថែមថា៖​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយធំៗចំនួន៣គឺ ៖ 

​ទី​១. ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំងប្រទេស​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​

​ទី​២. គោរព​ឆន្ទៈ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​

​ទី​៣. កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។​

លោកថា៖ ​ចាប់ពីពេលនោះ​មក កម្លាំង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់តែ​រីក​ធំធាត់ និង​ខ្លាំងក្លា​ឡើងៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​៕