អតីតប្រធានាធិបតីរុស្ស៉ីនិយាយថា ប្រទេសនេះកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវ

 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ គឺ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសនេះកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។

លោក មេដវេដេវ​​ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងដូច្នេះថា «យើងកំពុងបង្កើន ការផលិតនូវមធ្យោបាយបំផ្លិចបំផ្លាញដ៏មានឥទ្ធិពលបំផុត។ រួមទាំងមធ្យោបាយដែលផ្អែកលើគោល ការណ៍ថ្មីផងដែរ»

ទោះជាយ៉ាងណា លោក មេដវេដេវ​​ ដែលបច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​អាវុធ​នេះ​ទេ។

ប្រធានាធិបតីរុស្ស៉ី លោក​​ វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុង អភិវឌ្ឍអាវុធប្រភេទថ្មី រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ដែលលោកមានអំនួតអាចគេចផុតពី ប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ទាំងអស់៕