(ភ្នំពេញ៖ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះ ស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។
ការណ៍នេះត្រូវបានបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងលោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋ អាមេរិ (National Academy for Arbitrators) នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការងារ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេស យន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុច សំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្ម នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង បានចែករំលែកព័ត៌មានពីការវិវត្ត និងការរីកចម្រើនវិស័យការងារនៅ កម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជា បណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សារភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាល ពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែល កម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨ផងដែរ ដោយនេះបានបង្ហាញពីការ ប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។
ឯកឧត្តម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារសិទ្ធិនិងអត្ថប្រយោជន៍មានចំនួនច្រើននៅតាម រោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវ ច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំឱ្យមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការ រួម ទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារ ហើយនៅឆ្នាំ ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយ វិវាទការងារប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការ ធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀត ក្រសួងក៏បានស្នើសុំ ធ្វើវិសោធន៍កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះ ស្រាយវិវាទការងារបុគ្គលបាន។
ឆ្លៀតក្នុងឱកាសនោះគណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យ មានការផ្លាស់ប្តូរគួរជាទីមោទនៈ។
លោក Alan Symonette បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋ អាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចម្រើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយ វិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្ត ពីភាគីកម្មករនិយោជិត និងនិយោជក។
លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធ ភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់លោករដ្ឋមន្រ្តី លោកក៏បានសន្យាថា នឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិ ការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋ អាមេរិកមានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕