(កំពង់ចាម)៖ លោក ឡៅ ឈាអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់សិស្សទាំងអស់ សូមឱ្យមានការតាំងចិត្ត ក្នុងការធ្វើសំណួរចម្លើយ ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺ ត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាព ក្នុងពេលប្រឡងនេះដើម្បីប្រជែង យកឱ្យបាននូវពិន្ទុល្អ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះ គឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ ។ ដូច្នេះសូមក្មួយៗកុំបារម្ភ ហើយត្រូវខិតខំធ្វើសំនួរ ចម្លើយ សរសេរឲ្យបានច្រើន ចៀសវាងការបើកចម្លង និងលួចចម្លងគ្នា។
អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ជូនពរដល់សិស្សទាំងអស់ សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ៕