(តេហេរ៉ង់)៖ អគ្គរដ្ឋអាជ្ញាអ៉ីរ៉ង់ បាននិយាយថា «ស្ថាប័នប៉ូលិសសីលធម៌» នឹងត្រូវបានរំលាយចោល ខណៈបាតុកម្មតវ៉ាដែលផ្ទុះឡើងនៅក្រោយស្ត្រីម្នាក់ បានស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសនៅតែបន្តធ្វើឡើង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។
ទីភ្នាក់ងារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អើកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ISNA ដែលបានស្រង់សម្ដីពីអគ្គរដ្ឋអាជ្ញាអឺរ៉ង់ លោក មហាំម៉ាត់ ចាហ្វា មុនតាហ្សេរី (Mohammad Jafar Montazeri)។ ថ្លែងនៅក្នុងវេទិកាមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក មុនតាហ្សេរី បានគូសបញ្ជាក់ដូច្នេះថា «ប៉ូលិសសីលធម៌ មិនមានភារកិច្ចអ្វីនៅក្នុងប្រព័ន្ធយុត្តិធម៌ឡើយ ហើយនឹងត្រូវបានរំលាយចោល និងជាការពិតណាស់ តុលាការ នឹងបន្តតាមដានសកម្មភាព និងអាកប្បកិរិយា»។
លោក មុនតាហ្សេរី បន្ថែមទៀតថាច្បាប់ពាក់ហ៊ីជើប ឬកន្សែងរុំក្បាល ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញដោយសភាអ៉ីរ៉ង់ផងដែរ។ ប៉ុន្តែ ការលើកឡើងរបស់អគ្គរដ្ឋអាជ្ញារូបនេះមិនទាន់ត្រូវបានទទួលស្គាល់ដោយស្ថានប័នជាតិផ្សេងទៀតរបស់អ៉ីរ៉ង់នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើ ស្ថាប័នប៉ូលិសដ៏ចម្រូងចម្រាសនេះនឹងត្រូវបង្កើតឡើងជាថ្មីនៅក្រោមទម្រង់ផ្សេង ឬមានឈ្មោះផ្សេង ឬក៏យ៉ាងណានោះដែរ។
អ៉ីរ៉ង់បានធ្លាក់ចូលក្នុងភាពចលាចលនៃបាតុកម្មតវ៉ា នៅទូទាំងប្រទេស ចាប់តាំងពីខែកញ្ញាមកម្ល៉េះ នៅក្រោយស្ត្រីអាយុ ២២ឆ្នាំម្នាក់ ឈ្មោះ Mahsa Amini បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសសីលធម៌ដែលចាប់ឃុំខ្លួនស្ត្រីរូបនេះ ដោយចោទថាស្លៀកសម្លៀកបំពាក់មិនសមរម្យដែលកំណត់ដោយច្បាប់ នៅក្នុងប្រទេសអ៉ីរ៉ង់៕