សម្តេចប្រធានព្រឹទ្ធសភាទកម្ពុជា ទទួលជួបសវនាការជាមួយ ប្រធានរដ្ឋសភាឡាវ


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការជាមួយ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា។

លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហា សន្និបាតអន្តរសភា អាស៊ានលើកទី៤៣ និងបំពេញទស្សនកិច្ចជាផ្លូវការ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕