បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់របៀបរបបការងារ ឱ្យបាន ច្បាស់លាស់ គឺជាកត្តាសំខាន់សម្រាប់ធានាចីរភាព និងនិរន្តភាពគ្រប់កិច្ចការ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជន កម្ពុជា បានចែករំលែកទស្សនទានរបស់លោកថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការ ងារឱ្យបានច្បាស់លាស់ គឺជាកត្តាដ៏សំខាន់ សម្រាប់ធានាបាននូវចីរភាព និងនិរន្តរភាពគ្រប់កិច្ចការ។

តាមរយៈវីដេអូប្រមាណជា២នាទី ដែលជាការថ្លែងក្នុងកិច្ចប្រជុំការងារយុវជនរបស់បក្ស ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចពីការងារចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធយុវជន។ សម្រាប់លោករចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំយុវជនបក្ស គឺបានដើរមកជាង៤៣ឆ្នាំហើយ ហើយ ត្រូវបន្តរក្សាឱ្យបានទៅជំនាន់ក្រោយៗទៀត។

ដើម្បីរក្សាបាននូវរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំមួយដែលរឹងមាំ និងយូរអង្វែង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មើលឃើញថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់ លាស់ គឺជាកត្តាដ៏សំខាន់។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនថ្នាក់កណ្តាលរបស់បក្ស ត្រូវបានគេមើល ឃើញថា កំពុងប្រឹងប្រែងកសាង និងរៀបចំនូវរចនាសម្ព័ន្ធយុវជនបក្ស ដើម្បីកសាងនូវភាពរឹងមាំ របស់បក្ស ដែលជាបុព្វហេតុដ៏ចម្បងសម្រាប់ការដឹកនាំសង្គមជាតិផងដែរ៕