អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចេញផ្សាយវីឌីអូ តើសមិទ្ធ​ផល​ជាក់​ស្តែង​អ្វីខ្លះ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​នាម​ជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ?

(ភ្នំពេញ)៖ វីដេអូថ្មីមួយទៀត ផលិតដោយអង្គភាពព័ត៌មាន និងប្រតិ​កម្មរហ័សនៃទីស្តីការគណៈ រដ្ឋមន្ត្រី បានបញ្ចេញ​ផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២២នេះ ដោយលើកយក​មកបង្ហាញ​នូវកិត្យានុភាព​ដ៏រន្ទឺសុះសាយនៅលើឆាកអន្តរជាតិ ដែលបានផ្តល់​នូវមោទនភាព​យ៉ាងខ្លាំង​សម្រាប់​ប្រជាជាតិ​ខ្មែរ ក្នុងកិច្ចប្រជុំកំពូល​អាស៊ានលើក​ទី៤០​និង​៤១ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​ដែលទើប​តែបិទ​បញ្ចប់​ទៅនេះ ថា ពិតជាបាននាំមក​នូវសមិទ្ធផល​ជាក់ស្តែង​ជាច្រើន​ដល់កម្ពុជា តាមរយៈកិច្ច ព្រម​ព្រៀងទ្វេភាគី​រវាង​កម្ពុជានិង​បណ្តាប្រទេសជាមិត្តក្នុងនោះរួមមានជាអាទិ។

វីដេអូថ្មីនេះ មានរយៈពេល១៣នាទី និង២១វិនាទី បានរំលេចនូវការចុះអនុស្សរណៈ និង កិច្ចព្រម ព្រៀងទ្វេភាគី រវាងកម្ពុជា ជាមួយនឹងប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលជាមិត្ត និងស្ថាប័នធំៗ ជាកិច្ច សហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដើម្បីការកសាង អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ថែមទៀតលើគម្រោងសំខាន់ៗជាច្រើន ។ សមិទ្ធផលដ៍ត្រចះត្រចង់ទាំងអស់នេះនឹងប្រែក្លាយមាតុភូមិ ដែលមានប្រវត្តិដ៏កំសត់មួយនេះឱ្យ ស្គាល់តែការរីកចម្រើន រុងរឿង សំបូរ សប្បាយ ក្នុងយុគសម័យសន្តិភាពដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕