កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន ក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត


 (សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ ស្ដីអំពីការចែករំលែកព័ត៌មានឥណទាននៅថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយនាំយកថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់ជាង១៥០នាក់ មកពីធនាគារកណ្តាល ក្រសួង ក្រុមហ៊ុនឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាច្រើនរូបមកពីជាង២០ប្រទេស។

សន្និសីទនេះផ្តល់ជូននូវវេទិកាសាធារណៈ និងឯកជនកម្រិតអាស៊ី ដើម្បីឱ្យស្ថាប័នក្នុងតំបន់ ឈាន ឆ្ពោះទៅរកប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងការគ្រប់គ្រងហានិភ័យ ក្នុងយុគសម័យ នៃឌីជីថលនីយកម្មយ៉ាងឆាប់រហ័ស។

លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ប្រព័ន្ធ ចែករំលែកឥណទាន ជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលអាចអោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចវិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលជំរុញអោយទីផ្សារ ឥណទានដំណើរការ កាន់តែមានប្រសិទ្ធភាព និងថ្លៃដើមទាប។ ធនាគារជាតិនៃកម្ពុជា បានធ្វើបច្ចុប្បន្ន កម្មលើប្រកាស ស្ដីពីការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេស ក្នុងឆ្នាំ២០២០ សម្រាប់ធុរជនដែល មានអាជីវកម្មនៅបរទេស អាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេស»

ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃនិន្នាការសំខាន់ៗ ដែលឈានទៅរកការចែករំលែកព័ត៌មាន ឥណទានឆ្លងប្រទេស ភាពបើកចំហនៃពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគទន ភាពច្នៃប្រឌិតក្នុង ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបទប្បញ្ញត្តិលើសហិគ្រិនភាព លោកជំទាវ បណ្ឌិត ជា សិរី ឧបការី ទេសាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានបន្ថែមថា ភូមិសាស្ត្រនយោបាយក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការចែករំលែកព័ត៌មានឥណទាន។

លោកជំទាវ បណ្ឌិត ក៏បានបន្ថែមថា ការចែករំលែកព័ត៌មានឥណទាន ឆ្លងប្រទេសនឹងអាចសម្រេច បាន ដោយមានការសហការចូលរួមពិគ្រោះយោបល់ ក្នុងន័យស្ថាបនាសម្រាប់ និងមានភាពជាក់ លាក់ខ្ពស់ទាំង នៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។ ដូចនេះការបង្កើតឡើងអោមាននៅ ក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) នឹង ដើរតួយ៉ាងសំខាន់សម្រាប់បង្កើតអោយ មានកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសដទៃក្នុង​តំបន់។
នៅក្នុងអំឡុងសន្និសីទ ថ្នាក់ដឹកនាំ និង អ្នកជំនាញបានគូសបញ្ជាក់ថា ការវិវត្តន៍នៃនិន្នាការលើ ការចែករំលែកទិន្នន័យ និងព័ត៌មានឥណទានឆ្លងប្រទេស គឺជួយជម្រុញគ្នាទៅវិញទៅមកជាពិសេស នៅក្នុងបរិបទនៃការកើនឡើង លើប្រព័ន្ធធនាគារបើកចំហដែលជាកត្តាជំរុញដ៏សំខាន់ ដើម្បីជំនះ ឧបសគ្គនៃការធ្វើប្រតិបត្តការ ចែករំលែកព័ត៌មានឥណទាន។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានបញ្ជាក់ថា «នៅ ពេលដែលយើងឈានជើងចូល ទៅក្នុងទសវត្សរ៍ទីពីរនៃរបាយការណ៍ឥណទាន នៅក្នុងប្រទេស កម្ពុជា ផែនទីបង្ហាញផ្លូវរបស់យើងផ្តោតលើការទាញយកទិន្នន័យជំនួស ដើម្បីឱ្យលទ្ធភាពទទួល បានហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកខ្ចីឥណទានថ្មី ក៏ដូចជាការប្រើប្រាស់ ប្រព័ន្ធចែករំលែកព័ត៌មានឥណទានឆ្លងព្រំដែន ដោយសហការជាមួយក្រុមហ៊ុនឥណទានក្នុងតំបន់»

ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកចូលរួមក្នុងស្រុក ដែលតំណាងឱ្យនិយតករ ក្រុមហ៊ុនឥណទាន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុមកពីតំបន់អាស៊ាន និងតំបន់អាស៊ី រួមមាន៖ ប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងកូរ៉េ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ពួកគេបានចូលរួមសន្និសីទមួយថ្ងៃកន្លះ និងបន្តដំណើរទេសចរណ៍ទៅកាន់ប្រាសាទអង្គរវត្ត។ សន្និសីទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពី វិស័យហិរញ្ញវត្ថុក្នុងស្រុក ដែលមាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមក្នុងសន្និសីទនេះ ផងដែរ។

សន្និសីទនេះត្រូវបានគាំទ្រ ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាគមឧស្សាហកម្មព័ត៌មាន ពាណិជ្ជកម្ម (BIIA) បណ្តាញរាយការណ៍ឥណទានអាស៊ី (ACRN) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អ្នកជំនាញជាន់ខ្ពស់មកពី គណៈកម្មាធិការអន្តរ ជាតិនៃរបាយការណ៍ឥណទាន (ICCR) បានបង្ហាញ និងចែករំលែកចំណេះដឹង ពីអ្នកជំនាញ របស់ពួកគេ លើនិន្នាការនាពេលខាងមុខ នៅក្នុងឧស្សាហកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន៕