នាយករដ្ឋមន្រ្តីអូស្រ្តាលី សូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដឹកនាំអាស៊ាន និងបានរក្សាការដាក់សម្ពាធ ព្រមទាំងសមាជិកអាស៊ាន ដែលបានខ្នះខ្នែងនាំឱ្យមានការដោះលែងសាស្ត្រាចារ្យ Turnell


(បាងកក)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ «ខ្ញុំសូមអរគុណដល់…មិត្តអាស៊ានរបស់យើង, ជាពិសេសគឺនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលបានដឹកនាំអាស៊ាន និងបានរក្សាការដាក់សម្ពាធ…ព្រមទាំងប្រទេសជាមិត្តដទៃទៀតនៅក្នុងអាស៊ាន ដែលបានខ្នះខ្នែងនាំឱ្យមានការដោះលែងសាស្ត្រាចារ្យ លោក Turnell»

នេះជាការថ្លែងរបស់លោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងសន្និសីទនាទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២៕