(សេអ៊ូល)៖ តាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ បានអោយដឹងថា កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ទៀត ដែលនេះជាការបាញ់តេស្ដលើកទី២ នៅក្នុងរយៈពេល ២ថ្ងៃ នៅចំពោះមុខ ការព្រួយបារម្ភកាន់តែខ្លាំងថាទីក្រុងព្យុងយ៉ាងអាចធ្វើអាវុធអាវុធនុយក្លេអ៊ែរ ឡើងវិញឆាប់ៗនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាខ្លួនចាប់បានសញ្ញានៃការធ្វើ តេស្ដមីស៊ីលបាលិស្ទីគ មួយគ្រាប់ក្នុងទិសដៅឆ្ពោះទៅកាន់ទិសខាងកើត ហើយដែលមីស៊ីលនេះ ទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។
កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយ ខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតប យ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋ អាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូច ជាកូរ៉េខាងត្បូង និងជប៉ុន៕