អនុប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ច នៅខេត្ត Palawan នៃប្រទេសហ្វីលីពីន


(ម៉ានីល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ អោយដឹងថា មន្រ្តីអាមេរិកមន្ត្រីមួយរូប បាននិយាយនៅថ្ងៃពុធនេះថា អនុប្រធានា ធិបតីអាមេរិក លោកស្រី កាម៉េឡា ហារីស (Kamala Harris) នឹងបំពេញទស្សនកិច្ចក្នុងប្រទេសហ្វី លីពីន នាសប្តាហ៍ក្រោយនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

លោកស្រី ហារីស នឹងទៅកាន់ខេត្តកោះភាគខាងលិច ប៉ាឡាវ៉ាន (Palawan) ដែលជាខេត្តដ៏ធំ បំផុតរបស់ហ្វីលីពីន ដែលមិនទាមទារដោយប្រទេសចិន ប៉ុន្តែស្ថិតនៅតាមបណ្តោយដែនទឹកមាន ជម្លោះក្តៅ នៃសមុទ្រចិនខាងត្បូង។

មន្រ្តីអាមេរិកខាងលើនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខណមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ដំណើរ ទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលោក បៃដិន និងលោកស្រី ហារីស ក្នុងការគាំទ្រ សម្ព័ន្ធមិត្តហ្វីលីពីន ក្នុងការរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិ ដោយផ្អែកលើច្បាប់នៅសមុទ្រ ចិនខាងត្បូង។ លោកស្រី ហារីស ក៏នឹងជួបប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) នៅទីក្រុងម៉ានីល រួចទៅសួរសុខទុក្ខអ្នកស្រុក មន្រ្តីសង្គមស៊ីវិល និងឆ្មាំ សមុទ្រហ្វីលីពីន នៅរដ្ឋធានីភឺតតូ ព្រីនសេសា (Puerto Princesa) របស់ខេត្តប៉ាឡាវ៉ាន ផងដែរ។

គួរបញ្ជាក់ថា អនុប្រធានាធិបតី លោកស្រី ហារីស នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋ អាមេរិក មិនធ្លាប់មាន ដែលនឹងបំពេញទស្សនកិច្ចនៅខេត្តប៉ាឡាវ៉ាន។ វាក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងប្រទេសអាស៊ានទី២ នៃមេដឹកនាំសហរដ្ឋអាមេរិក ក្រោយ ពេលដែលប្រធានាធិបតី លោក ចូ បៃដិន បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៉ី ប៉ាស៉ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ៕