រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្សចូលបណ្ដុះបណ្ដាលនាយទាហាន ៦២០នាក់ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២៣


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីសម្រេច ដែលទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន ៦២០ (ប្រាំមួយរយម្ភៃ)នាក់ ចូលបណ្តុះបណ្តាលនាយទាហានសកម្ម ចំនួន២០០(ពីររយ)នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន២៥០ (ពីររយហាសិប)នាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យាស្ថានទ័ព ជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣នេះតទៅ៕