លោក ចូ បៃដិន នឹងពិភាក្សាពីការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា សេតវិមាន បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានា ធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-Yeol) ដើម្បីពិភាក្សា អំពីកម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើង កំលុងពេលនៃដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ី។

បើតាមសេតវិមាន មេដឹកនាំទាំង៣ នឹងត្រូវជួបគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា គឺនៅពេលដែលលោក បៃដិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងក្រុមប្រទេស G20។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានបញ្ជាក់ថា «មេដឹកនាំទាំង៣ នឹង ធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយការគំរាម កំហែងបង្កឡើងដោយ អាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់ របស់កូរ៉េខាងជើង»