ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃគោល នយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យឌីជីថលនៅកម្ពុជា


 (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ក្នុង វិស័យឌីជីថលនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា ដើម្បី ជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយសំខាន់ៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល គោល នយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។

ផ្តើមចេញពីគោលនយោបាយទាំងនេះ ក.ប.ទ. បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិង លិខិតបទដ្ឋានគតិយុត្តសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម៖

១៖ ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឌីជីថល (Draft National Digital Development Policy) ដែលពេលនេះ សេចក្តីព្រាងគោលនយោបាយ នេះត្រូវបានបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តនីតិវិធីនៃ ការអនុម័ត។

២៖ ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ (Draft Cybersecurity Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ។ មកដល់ពេលនេះ ក.ប.ទ. បានទទួលធាតុចូលជាបន្តបន្ទាប់ ហើយ ក.ប.ទ. នឹងទទួលយកធាតុចូលពីស្ថាប័ននានាបន្ថែមទៀត រហូតដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។

៣៖ ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ (Draft Postal Service Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិ គ្រោះយោបល់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។

៤៖ ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល (Draft Personal Data Protection Law) ហើយគ្រោងនឹងរៀបចំការពិភាក្សាផ្ទៃក្នុងក្រសួង នាពេលខាង មុខ។ ក្រោយបញ្ចប់ការពិភាក្សាផ្ទៃក្នុង ក.ប.ទ. នឹងផ្ញើទៅជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បី ស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។

៥៖ ក.ប.ទ. បាននិងកំពុងរៀបចំ សេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដអាទិភាព (Cloud First Policy) ដោយបានសហការនិងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ក្នុងគោល ដៅរៀបចំយុទ្ធសាស្ត្រនិងការវិនិយោគលើបច្ចេកវិទ្យាក្លោដ ដែលអាចគាំទ្រដល់ការផ្តល់សេវាឆាប់ រហ័ស មានប្រសិទ្ធភាព តម្លាភាព និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ៕