(ដាអេសសាឡឹម)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឆងថា នាយករដ្ឋមន្រ្តីនិងក្រុមហ៊ុនអាកាសចរណ៍តង់សានី បានឱ្យដឹង ថា មនុស្សយ៉ាងហោចចំនួន១៩នាក់ បានបាតបង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលក្នុងបឹងនៅប្រទេសតំបន់អាហ្វ្រិកខាងកើតមួយនេះ កាលពីថ្ងៃអាទិត្យកន្លងទៅ កំលុង ពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានក្បែរកន្លែងកើតហេតុ។
ក្រុមហ៊ុនអាកាសចរណ៍ ប៊្រីស៉ីសិន អ៊ែរ (Precision Air) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះដឹកអ្នកដំណើរខ្លួនមួយគ្រឿង បានចាកចេញពីរដ្ឋធានីដាអេសសាឡឹម (Dar es Salaam) ហើយធ្លាក់នៅវេលាម៉ោង៨៖៥៣នាទីព្រឹកថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) ចូលទៅក្នុងបឹងវិចតូរៀ (Victoria Lake) ស្របពេលដែលយន្តហោះនោះត្រៀមចុះចត នៅព្រលានយន្តហោះប៊ូកូបា (Bukoba)។
នាយករដ្ឋមន្រ្តីតង់សានី លោក ខាស្ស៉ីម ម៉ាចាលីវ៉ា (Kassim Majaliwa) បានប្រាប់ក្រុមអ្នកសារព័ត៌ មាននៅឯទីក្រុងប៊ូកូបា ក្បែរកន្លែងកើតហេតុថា មនុស្សចំនួន១៩នាក់បានស្លាប់ ក្នុងហេតុការណ៍ ខាងលើ។ យន្តហោះនោះ មានផ្ទុកអ្នកដំណើរ៣៩នាក់ រួមមានទាំងទារកម្នាក់ផងដែរ ហើយនិងក្រុម ការងារយន្តហោះចំនួន៤នាក់។ មនុស្សចំនួន២៤នាក់ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។ ពីឡុតទាំង២នាក់របស់យន្តហោះ បានបាត់បង់ជីវិត មុនពេលក្រុមសង្រ្គោះទៅដល់ ខណៈក្រុមអ្នក បម្រើការលើយន្តហោះទាំង២នាក់ បានរួចរស់ជីវិត។
គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់មានប្រភេទជា ATR42-500 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់តាសានី ហេតុការណ៍នោះបានកើតឡើង កំលុងអាកាសធាតុព្យុះភ្លៀង។ យ៉ាងណាមិញ ក្រុមអ្នកស៉ើបអង្កេតកំពុងបន្តព្យាយាមកំណត់ មូលហេតុនៃការធ្លាក់ឱ្យបានច្បាស់ លាស់៕