អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់អំពីការត្រៀមកម្លាំងដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ា


(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ អំពីការត្រៀមកងកម្លាំងដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្ត ទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀម កងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការ ទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផង ដែរ។ សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារវិញ មានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះ មានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយ កងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។ ចំពោះមុខនេះ គឺកងកម្លាំង កម្ពុជា មានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ ដ៏សំខាន់មួយនេះ។

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិចូលរួម ចំនួន៣៤រូប៕