ឯកឧត្តម ហេង សួរ បន្តជួបសំណេះសំណាលជាមួយនិស្សិត សិក្ខាកាម និងពលករជំនាញ នៅតំបន់ក្យូតុ ប្រទេសជប៉ុន


 (ជប៉ុន)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាល ជាមួយប្អូនៗនិស្សិត សិក្ខាកាម និងពលករជំនាញ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅតំបន់ក្យូតុ​ ប្រទេសជប៉ុន សរុបចំនួន 81នាក់។

ឯកឧត្តម ហេង សួរ បានពាំនាំការសាកសួរសុខទុក្ខរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះប្អូនៗ សិស្ស និស្សិតដែលកំពុងរៀនសូត្រ និងធ្វើការនៅតំបន់ក្យូតុ ព្រមទាំងបានរៀបចំហូបអាហារសាមគ្គី ដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ និងបុណ្យឯករាជ្យជាតិ ក្រោមបរិយាកាសរីករាយ ស្និតស្នាលបំផុត៕