ទេសរដ្ឋមន្ដ្រី សុន គន្ធរ លើកឡើងថា SMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច បំពេញតម្រូវការទំនិញ និងសេវាកម្មជាង ៩០% នៃសហគ្រាសសរុបនៅកម្ពុជា


 (ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី សុន គន្ធរ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូស បញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្មជាង៩០% នៃសហគ្រាសសរុបនៅ កម្ពុជា។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្ដ្រី សុន គន្ធរ អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្ដីអំពី «អ្នកចាប់ផ្ដើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ» ដែលបានរៀបចំធ្វើឡើង ស្ថិតនៅក្នុងបរិវេនសាកលវិទ្យាល័យ វេស្ទើន រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ទេសរដ្ឋមន្ដ្រី សុន គន្ធរ បានបញ្ជាក់យ៉ាងដូច្នេះថា «សហគ្រាសធុនតូច និងមធ្យម SMEs មានតួ នាទីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្ម ជាង៩០% នៃសហគ្រាសសរុបនៅកម្ពុជា ដែលចូលរួមចំណែកផ្ដល់ឱកាសការងារ សម្រាប់ប្រជា ជនក្នុងប្រទេស ឲ្យមានជីវភាពរីកចម្រើន»

ទេសរដ្ឋមន្ដ្រី សុន គន្ធរ បានលើកឡើងថា ដើម្បីបណ្តុះគំនិតសហគ្រិនភាព ដល់អ្នកចាប់ផ្ដើមអាជី វកម្មដំបូង សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកជាច្រើន លើករួចមកហើយ នៅតាមគ្រឹះស្ថានអប់រំជាច្រើន នៅរាជធានី-ខេត្ត ចាប់តាំងពីឆ្នាំ២០១៨មក។

បន្ថែមពីនោះទៀត ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបញ្ជាក់ថា​ និស្សិតគ្រប់ កម្រិត និងសាស្ត្រាចារ្យ គឺជាគោលដៅដើម្បីបណ្តុះគំនិតអាជីវកម្មឲ្យពួកគាត់ មានមូលដ្ឋានគ្រឹះ សម្រាប់ពិចារណា និងបន្តសិក្សាស្រាវជ្រាវ មុននឹងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។

ទេសរដ្ឋមន្ដ្រី សុន គន្ធរ ក៏បានឲ្យដឹងផងដែរថា ស្ថិតក្នុងយុគសម័យ នៃចរន្តសកលភាវូពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក ព្រមទាំងការបង្កើតឡើង នៅតំបន់ពាណិជ្ជ កម្មសេរី (FTA) សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានភារកិច្ចជួយជំរុញ និងលើកទឹកចិត្ត ដល់អាជីវករអាជីព និងមីក្រូសហគ្រិន។

លើសពីនោះទៀត សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក៏មានភារកិច្ចជួយជំរុញ ក្នុងផ្នែកផលិត កម្ម និងសេវាកម្មដោយប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកជាចម្បង គួបផ្សំ និងបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្ត្រ ពាណិជ្ជកម្ម អេឡិចត្រូនិក E-commerce strategies ដើម្បីចូលរួមប្រកួតប្រជែង និងទទួលបានទីផ្សារទាំងនៅក្នុងតំបន់ និងពិភពលោក។ នេះជាការបញ្ជាក់បន្ថែម របស់ទេសរដ្ឋមន្ដ្រី សុន គន្ធរ។

ទេសរដ្ឋមន្ដ្រី សុន គន្ធរ បានបញ្ជាក់ថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា គឺជានីតិបុគ្គលឯក ជនបម្រើប្រយោជន៍សាធារណៈ ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុល សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី រួមនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍។

ទេសរដ្ឋមន្ដ្រី សុន គន្ធរ បានលើកឡើងថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា គឺជាយន្តការ បំពេញបន្ថែម ឲ្យសភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានបែងចែកជា២ផ្នែកគឺ ទី១៖ ផ្ដោតទៅលើមុខ របរ (សិប្បកម្ម) និងទី២៖ ផ្ដោតលើមីក្រូសហគ្រាស៕