វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៨១៩ករណីទៀតក្នុងរបាយការណ៍ថ្ងៃ ព្រហស្បតិ៍នេះ

 (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណី ឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨១៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ ថ្មីបន្ថែមទៀតទេ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥០៤,៩១០នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៦៥នាក់៕