(សៀមរាប)៖ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍សហគមស្ត្រីកំពុងភ្លុក និងនៅប្រសាទបាយ័ន នៅក្នុង ទឹកដីខេត្តសៀមរាប។
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លង ទៅថ្មីៗនេះ ដោយមានការអមដំណើរដោយ លោកជំទាវ បណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួង ទេសចរណ៍ រួមទាំងមន្ត្រីជំនាញមួយចំនួន។
លោកស្រី Suanesavanh Vignaket បានកោតសរសើរដល់ស្ត្រីសហគមកំពង់ភ្លុក ដែលបានរៀប ចំសម្អាតទីតាំងដែលខ្លួនរស់នៅបានស្អាត មានបរិស្ថានល្អ រួមគ្នាបង្កើតបានជាសហគមន៍អេកូទេស ចរណ៍ដ៏ទាក់ទាញដល់ភ្លៀវទេសចរជាតិ និងអន្តរជាតិ ដែលជួយសម្រាលបន្ទុកក្នុងគ្រួសារបានមួយ ចំណែកធំ។
សូមជម្រាបថា រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។ វត្តមានរបស់លោកស្រីមកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើងហោះហើរឡាវឡើងវិញ បន្ទាប់ពី ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ៕