(ស៊ូដង់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនរហូតដល់ ៧.៨លាននាក់ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលស្មើនឹង ២ភាគ៣ នៃចំនួន ប្រជាជនសរុបអាចប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរក្នុងអំឡុងខែមេសាដល់ខែកក្កដាឆ្នាំក្រោយ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងជម្លោះ។
អង្គការស្បៀងអាហារ និងកសិកម្ម អង្គការយូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ (WFP) និយាយថា កង្វះខាតនេះគឺអាក្រក់ជាងអ្វីដែលប្រទេសនេះ បាន ជួបប្រទះនៅកម្រិតខ្ពស់នៃសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១៣ និង២០១៦ទៅទៀត។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ហាសន្តិសុខស្បៀង និងអត្រាខ្ពស់នៃកង្វះ អាហារូបត្ថម្ភត្រូវបានផ្សារភ្ជាប់ ជាមួយនឹងជម្លោះ លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចមិនល្អ ការបំប្រែបំប្រួល អាកាសធាតុ និងការកើនឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈជាដើម។ ហើយក្នុងពេលជាមួយគ្នានេះ មូលនិធិសម្រាប់ជំនួយកម្មវិធីមនុស្សធម៌ក៏បានថយ បើទោះបីជាតម្រូវការមនុស្សធម៌កើនឡើងជាលំ ដាប់ក៏ដោយ»៕