(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចែករំលែក ៤ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេស ចរណ៍អេកម៉ិក និង CLMV ។
យោងតាមសុន្ទរកថា ដែលថ្លែងក្នុងកិច្ចប្រជុំអេកម៉ិក និង CLMV ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល កម្ពុជា បានឲ្យដឹងថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសច រណ៍ ត្រូវបានមើលឃើញ កាន់តែចាំបាច់ ក្នុងការទ្រទ្រង់កំណើសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ សាមគ្គីភាព និងមិត្តភាពនៃប្រទេសក្នុងតំបន់។
ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត សម្តេចតេជោ ហ៊ុន សែន សូមចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍ ដូចតទៅ៖
* ទី១៖ អេកម៉ិក
និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការ
លើការអភិវឌ្ឍផលិតផលថ្មីៗទៅវិញ ទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរ
ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយ វិបត្តិកូវីដ-១៩។ ក្នុងន័យនេះ
ប្រទេសសមាជិក គួរបង្កើនកិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ ជនបទ
ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេស ចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារ ជាដើម
ដែលទាំងនេះជាតម្រូវការទេស ចរណ៍កំពុងកើនឡើង
ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនឹងនេះផងដែរ អេកម៉ិក និង CLMV
គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត,
តូច និង មធ្យម (MSMEs) ឲ្យក្លាយជា
ឆ្អឹងខ្នងនៃការអភិវឌ្ឍ
វិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងចីរភាព។
* ទី២៖ ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍ ក្នុងនោះ គួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថល ក្នុងវិស័យទេសច់រណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
* ទី៣៖ អេកម៉ិក
និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra
Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra
Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក
ផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀត ព្រមទាំងជំរុញទេសច រណ៍បើកបរ ដោយខ្លួនឯង (Self-Driving
Tour)។ សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣ សម្តេចតេជោ ហ៊ិន សែន
សូមគាំទ្រឲ្យបន្តផ្សព្វផ្សាយ ក្រោមយុទ្ធនាការ «ប្រទេសប្រាំ
គោលដៅ ទេសចរណ៍តែមួយ» និង «ប្រទេសបួន
គោលដៅទេសចរណ៍តែមួយ»។
* ទី៤៖ ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែល បានដាក់ចុះ សម្តេចតេជោ ហ៊ុន សែន សូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេស ចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមាន សេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕