(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំសហការី អញ្ជើញត្រួតពិនិត្យមជ្ឈ មណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក របស់ ក្រសួងព័ត៌មាន ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ច ប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យ តាមរយៈ កិច្ចសហការជាមួយគ្រប់ស្ថាប័ន គ្រប់ផ្នែកទាំងអស់ដែលត្រូវបំពេញកិច្ចការងារជាមួយគ្នា ដើម្បី កិត្តិយសរបស់ជាតិ។
លោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បាន លើកពីការរៀបចំ Media Advisory សម្រាប់អ្នកសារព័ត៌មាន ហើយក្រុមការងារបានបើកទទួលចុះ ឈ្មោះ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិកាលពីដើមខែតុលា រហូតមកដល់ពេលនេះ បានរួច រាល់ស្ទើរទាំងស្រុង៕