(ហាណូយ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី២៨ ខែតុលា ឆ្នាំ ២០២២ បានអោយដឹងថាក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរក ឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៤៨៤ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ០៣ករណី បន្ថែមទៀតផងដែរ។
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសចំនួន ១១,៤៩៨,៨៧៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៦០២,២៥៩នាក់ និងស្លាប់សរុបចំនួន ៤៣,១៦៥នាក់៕