បារាំងនឹងឈរក្បែរកម្ពុជា និងបន្តផ្តល់ជំនួយក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខអន្តរ ជាតិ

 (កំពង់ស្ពឺ)៖ លោក Fabrice ETIENNE លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសបារាំង នឹងឈរក្បែរកម្ពុជាជានិច្ច ក្នុងគ្រាលំបាកដូចមានចែងក្នុងប្រវត្តិសាស្ត្រ ហើយប្រទេស បារាំង នឹងបន្តផ្តល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខ អន្តរជាតិ ដែលជាបញ្ហាអន្តរជាតិដ៏សំខាន់ក្នុងពេលបច្ចុប្បន្ននេះ។

ការបញ្ជាក់បែបនេះ របស់លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​នេះ ក្នុងឱកាសដែលលោករួមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុ ប្រធានគម្មាធិការជាតិ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នបន្ថែមជំនាញអាវុធហត្ថឧត្ដុង្គ ក្រោមកិច្ចគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់សាធារណរដ្ឋបារាំង ដល់កម្លាំងរក្សាសន្តិភាពសម្រាប់ធ្វើការ ចល័តទៅកាន់តំបន់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS)។

លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា ការថែរក្សាសន្តិភាព ជាការងារដ៏ថ្លៃថ្នូមួយ ដែលត្រូវការកម្លាំងយោធា លើសពីនេះក៏ត្រូវមានជំនាញផងដែរ។ យោធាត្រូវបានស្ម័គ្រចិត្តចេញទៅធ្វើការដើម្បីសន្តិភាព លះបង់កម្លាំងកាយ និងសូម្បីតែជីវិតរបស់ គាត់ ពួកគាត់រស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់។ សេចក្តីត្រូវការនេះបង្កប់ន័យនូវភាពជឿជាក់ដ៏រឹងមាំ ហើយទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ ប៉ុន្តែមិនដាច់ខាត។

លោកបានបន្តថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលកងយោធពលខេមរភូមិន្ទ និង មជ្ឈមណ្ឌលជាតិ បង្ហាញពីការរួមចំណែកយ៉ាងសំខាន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព បរិមាណដ៏ លើសលុប កម្ពុជាសព្វថ្ងៃមានកងកម្លាំងប្រមានជា ជាង៨០០នាក់ បានកំពុងមានវត្តមាននៅក្នុង តំបន់របសកកម្ម ទន្ទឹមនឹងនោះគុណភាពនៃការហ្វឹកហ្វឺនក៏ត្រូវបានពង្រឹងផងដែរ។

លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមរំលឹកឡើងវិញនូវ ចំណងមិត្តភាពភាពរឹងមាំនៃប្រទេសយើងទាំងពីរ បារាំង-កម្ពុជា។ ប្រទេសបារាំង ឈរក្បែរប្រទេស កម្ពុជានិច្ច ក្នុងគ្រាលំបាកដូចមានចែងក្នុងប្រវត្តិសាស្ត្រ បារាំងនឹងបន្តផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ដែលជាបញ្ហាអន្តរជាតិសំខាន់នា ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ដូចជាប្រទេសបារាំង ប្រទេសយើងទាំងពីរជាអ្នករួមចំណែកដ៏សំខាន់ ក្នុងបុពហេតុសន្តិភាព។ ដូច្នេះ ហើយការប្ដេជ្ញាចិត្ត មិនប្រែប្រួលប្រទេសរបស់ខ្ញុំ គឺផ្តល់ហិរញ្ញប្បទាន សម្ភារៈ និងប្រតិបត្តិការសម្រាប់រៀបចំវគ្គសិក្សា «កងរាជអាវុធហត្ថ» នេះឡើង»

ឯកឧត្តម បានបន្តថា ប្រទេសបារាំង បានផ្ដល់ជំនួយដល់ NPMEC និងកងរាជអាវុធហត្ថផ្ទៃប្រទេស វគ្គសិក្សាកងរាជអាវុធហត្ថនេះ បានបំពេញតាមតម្រូវការ និងនិយាមរបស់អង្គការសហប្រជាជាតិ ហើយវគ្គសិក្សានេះ ផ្តោតសំខាន់លើមូលដ្ឋានច្បាប់ បច្ចេកទេស អន្តរាគមន៍ និងជំនាញនគបាល យុត្តិធម៌ សន្តិសុខ ស្របតាមយុទ្ធវីធី និងការងាររបស់មន្ត្រីប៉ូលីស អង្គការសហប្រជាជាតិ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការដោះមីន និងកាកសំណល់សង្គ្រាម ដែលមានវិទ្យាស្ថានបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ជាថ្នាលបណ្ដុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គ ហ្វឹកហ្វឺនម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តា ប្រទេសជាមិត្ត និងសូមថ្លែងអំណរគុណផងដែរចំពោះ យោធាចារ្យបារាំង ដែលបានខិតខំយកអស់ពី កម្លាំងកាយចិត្ត ក្នុងការឧទ្ទេសនាម និងបង្ហាត់បង្រៀនប្រកបដោយទេពកោសល្យខ្ពស់ និងបទ ពិសោធន៍ជូនកម្លាំងមួកខៀវកម្ពុជា សំដៅពង្រឹង និងបង្កើនវិជ្ជាជីវៈជាកម្លាំងអាវុធហត្ថ ដើម្បីទទួល ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕