(ហាណូយ)៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា រដ្ឋាភិបាល របស់វៀតណាមបានស្នើឱ្យធនាគារកណ្តាលរបស់ខ្លួនជួយដល់ក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឱ្យមានលទ្ធភាពប្រើប្រាស់រូបិយប័ណ្ណបរទេសកាន់តែប្រសើរឡើងដើម្បីទូទាត់សម្រាប់ការនាំចូលប្រេងឥន្ធនៈ។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញ ផ្សាយដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា ការជួយសម្រួលការទទួលបានមូលនិធិនេះ នឹងជួយក្រុមហ៊ុនប្រេងឥន្ធនៈ«ទិញផលិតផលប្រេងឥន្ធនៈរបស់ពួកគេយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារក្នុងស្រុក» ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីស្ថានីយប្រេងជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាមបានបិទ ឬបានដាក់កំណត់ការលក់របស់ពួកគេ ដោយលើកឡើងពីការលំបាកផ្នែកហិរញ្ញ វត្ថុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
ប្រទេសនៅអាស៊ីអាគ្នេយ៍ឆ្នាំនេះបានប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈដែលនាំចូល
និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក
ដែលធ្វើឱ្យការនាំចូលប្រេងឥន្ធនៈកាន់តែមានតម្លៃ ថ្លៃ។ការនាំចូលឥន្ធនៈចម្រាញ់របស់វៀតណាមក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះបានកើនឡើង
២២,៧% ពីឆ្នាំមុនដល់ ៦,៥២លានតោន ប៉ុន្តែតម្លៃនាំចូលបានកើនឡើង ១៣១% ដល់ ៦,៨ពាន់
លានដុល្លារ នេះបើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល។
រហូតមកដល់ពេលនេះ ប្រាក់ដុងបានធ្លាក់ចុះជាង ៧% ធៀបនឹងប្រាក់ដុល្លារ។
នេះបើយោងតាម កាសែត VN Exress៕