ក្រសួងព័ត៌មាន កំពុងពិនិត្យ​លើករណីអ្នកសារព័ត៌មាន ដែលបាន Live វីដេអូ ប្រើពាក្យអសុរស ទៅលើព្រះសង្ឃដែលមានបញ្ហាខួរក្បាល

 (ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រសួង ព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយ ផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។

ជាមួយនឹងករណីនេះ លោកបានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈអ្នក សារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ គោរពឲ្យបានជាដាច់ខាតនូវអ្វី ដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជា ច្បាប់ស្តីពីរបបសារព័ត៌មាន។

ពាក់ព័ន្ធនឹង​ករណីនេះ​ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹង​ករណីនេះ​ ខាង ជំនាញ​របស់​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃក្រសួង​ព័ត៌មាន​កំពុងពិនិត្យ​លើការផ្សព្វ ផ្សាយថា តើអ្នកសារ​ព័ត៌មាន​នោះបានចុះបញ្ជីស្របច្បាប់នៅក្រសួង​ព័ត៌មាន​ដែរឬទេ​? ព្រមទាំង​ខ្លឹមសារ​នៃការផ្សព្វផ្សាយ។ ក្នុង​ករណី​រកឃើញថា​ ​អ្នក​សារព័ត៌មាន​នោះបានចុះបញ្ជីត្រឹមត្រូវនៅ ក្រសួង​ ខាងក្រសួង​នឹងធ្វើការអប់រំណែនាំ​ តម្រង់ទិសរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោល ការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន​ក្នុងការរាយការណ៍​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាម​ច្បាប់របបសារ​ព័ត៌មាន​ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌ មាន​ ឬអាចនឹងឈានទៅបញ្ជប់អាជ្ញាបណ្ណតែម្តង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកប វិជ្ជាជីវៈអ្នកសារ ព័ត៌មានទាំងអស់ ធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ គោរពឲ្យ បានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់អ្នកសារ ព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នៅប្រភពឲ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ​ នូវក្នុងការរាយ ការណ៍ព័ត៌មានរបស់ខ្លួន ដែរវានាំឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេច ក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាស់ចាកទៅច្បាប់ក៏ដូចជាក្រមសីលធម៌អ្នកសារ ព័ត៌មានផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែល អះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមាន បញ្ហារលាកស្រោមខួរក្បាល។ ការប្រើប្រាស់ពាក្យសម្ដីទៅលើព្រះសង្ឃនេះ ធ្វើឲ្យមានការរិះគន់ យ៉ាងខ្លាំង នូវបណ្ដាញសង្គម អំពីក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន៕