(កៀវ)៖ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែ តុលា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលអ៊ុយក្រែន លោក ហឺមែន ហាលូស ឈិនកូ (Herman Halushchenko) បាននិយាយថា រុស្ស៉ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមព លរបស់អ៊ុយក្រែន ប្រហែល៣០% ដោយការវាយប្រហារមីស៉ីលរបស់ខ្លួន រយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍នេះ។
មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអ៊ុយក្រែនបានទទូចដល់ប្រជាជន កុំឲ្យប្រើប្រាស់សំភារៈ មិនចាំបាច់ខ្លះ ក្នុងផ្ទះដូចជា ឡដុតនំ និងម៉ាស៉ីនបោកគក់ ជាដើម ដើម្បីសន្សំសំចៃអគ្គិសនី ខណៈ មនុស្សរាប់លាននាក់ កំពុងប្រឈមនឹងការដាច់ភ្លើង បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតរបស់រុស្ស៉ី លើបណ្តាញថាមពលរបស់ប្រទេស។
ដោយលើកឡើងពីការមិនគោរពច្បាប់អន្តរជាតិរបស់រុស្ស៉ី លោក ហាលូសឈិនកូ បានប្រាប់បទ សម្ភាសន៍របស់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា «យើងសូមជូនដំណឹងទៅកាន់ដៃគូររបស់យើងថា យើងត្រូវការការពារដែនអាកាស។ ពួកគេមិនបានខ្វល់ពីកិច្ចព្រមព្រៀង ឬអនុសញ្ញាអន្តរជាតិណា មួយឡើយ»។
សូមបញ្ជាក់ថា ទីក្រុងមូស្គូបានហៅការវាយប្រហាររបស់ខ្លួននៅអ៊ុយក្រែន ថាជាប្រតិបត្តិការយោធា ពិសេស ដើម្បីលុបបំបាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់ និងការពារប្រជាជននិយាយភាសាររុស្ស៉ី ហើយ បានចោទប្រកាន់លោកខាងលិចថា បានបង្កើន ឬអូសបន្លាយជម្លោះតាមរយៈការគាំទ្រទីក្រុងកៀវ៕