កម្ពុជាទទួលចំណូលជាង ១៤លានដុល្លារពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល សម្រាប់ជាទុន បន្តដំណើរការ​បូមប្រេងដែលនៅសេសសល់​


(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូលពី ការលក់ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ​ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយ ឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ហើយរាជរដ្ឋាភិបាល នឹងប្រើប្រាស់ ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត ។ ​

ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook បានគូស បញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លង នេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូម​ចេញពីប្លុក A ក្នុងដែនសមុទ្រកម្ពុជា មានចំនួនជាង២៨ ម៉ឺនបារ៉ែល ​លក់បានក្នុងតម្លៃសរុបជាង ២៥លានដុល្លារអាមេរិក ​ក្នុងតម្លៃ៨៩.៨៦៧ដុល្លារធុងបា រ៉ែល ដោយគិតតាមមធ្យមភាគថ្លៃប្រចាំខែកញ្ញា។ ក្រោយការកាត់កងការចំណាយផ្សេងៗ និងបែង ចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកា​ជាង១៤លានដុល្លារ​ ក្នុងចំណែក៧០% ពីការ លក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ។

ឯកឧត្តម បន្តថា ​ចំណូលទាំងនេះកម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារនិងការបញ្ចុះថ្លៃតាមគុណ ភាព ប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់ រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង ១លាន៧សែនដុល្លារ។ ​

ឯកឧត្តម មានប្រសាសន៍ថា «បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការ ចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបាន មតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបាន បាត់បង់ធនធានទាំងនេះទាំងស្រុង។ ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការ បាត់បង់ទេ។ តាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ​»

​​បើតាមពីមន្រ្តីជាន់ខ្ពស់រូបនេះ ​ក្រៅពីទទួលបានប្រាក់ចំណូល​ពីការលក់ប្រេងឆៅនេះ ​រាជរដ្ឋាភិបាល ថែមទាំងទទួលបានថវិកា ៥លានដុល្លារពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ច របស់ក្រុមហ៊ុន KrisEnergy រួមទាំងឧបករណ៍ និងកប៉ាល់ នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះផងដែរ ។​ ឯកឧត្តម បញ្ជាក់ថា បើទោះបីជា KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមពីដែនសមុទ្រកម្ពុជាក៏ដោយ ប៉ុន្តែដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុននេះនោះទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូង ដែលបានពីការលក់ប្រេងនេះ រាជរដ្ឋាភិបាលអាចបន្តដំណើរការ ផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំប្រមាណជាង ១០ម៉ឺនបារែលបន្តទៀត និងអាច ខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕