(ម៉ាឡាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ប្រជាជនឥណ្ឌូនេស៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីបួងសួង និង កាន់ទុក្ខមនុស្ស ១៣១នាក់ដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា ក្នុងកីឡាបាល់ទាត់កាលពី ០៦ថ្ងៃមុន ខណៈពេលដែលអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ចំពោះគ្រោះមហន្ត រាយកីឡដ្ឋានដ៏សាហាវបំផុតមួយរបស់ពិភពលោក ដើម្បីឱ្យជនរងគ្រោះបានសម្រាកដោយសន្តិ ភាព។ ភាគច្រើននៃអ្នកស្លាប់គឺដោយសារការថប់ដង្ហើម ខណៈដែលពួកគេបានរត់គេចភ័យស្លន់ស្លោ ដើម្បីព្យាយាមរត់គេចបន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងបំបែកហ្វូងមនុស្ស ដែលធ្វើបាតុកម្ម។
អ្នកគាំទ្របាល់ទាត់វ័យ ៥៣ឆ្នាំ លោក Widodo បាននិយាយបន្ទាប់ពីចូលរួមការអធិស្ឋានថា «អ្នក គាំទ្រជាច្រើនបានទាមទារដំណោះស្រាយជាបន្ទាន់ ចំពោះករណីនេះដើម្បីឱ្យព្រលឹងនៃអ្នកស្លាប់បាន ទៅកាន់សុគតិភព»។
សូមជម្រាបថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយបាន បញ្ចប់ទៅ ក្នុងកីឡដ្ឋានមួយកន្លែង នៅទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើតរបស់ប្រទេស ឥណ្ឌូណេស៊ី ក្រុមអ្នកគាំទ្រស្រាប់តែបាននាំគ្នា សម្រុកចូលលុកលុយទីលាន។ ជាចំណាត់ការឆ្លើយតប កងកម្លាំងប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរ ដើម្បីបំបែកក្រុមអ្នកគាំទ្រទាំង នោះវិញ ជាហេតុនាំឱ្យមានការរត់បែកខ្ញែកប្រសាចចែកជើងគ្នា។
ពាក់ព័ន្ធហេតុការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានសម្រេចប្រកាសឱ្យផ្អាករាល់ការប្រកួត ដទៃៗទៀត នៃលីគបាល់ទាត់ក្នុងស្រុក ដែលគ្រោងធ្វើឡើង ព្រមទាំងឱ្យមានការត្រួតពិនិត្យនិងវាយ តម្លៃឡើងវិញឱ្យល្អិតល្អន់ អំពីសណ្តាប់ធ្នាប់នៃការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេស ក៏ដូចជានី តិវិធីនៃការរក្សាសន្តិសុខកំលុងការប្រកួត៕