(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង ៣៤.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៧ម៉ឺននាក់ ដែរ។ ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃ ការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិក អាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៦៣,៤០៤នាក់ (ស្លាប់ ៤៣,១៤២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤១២,៩៤៤នាក់ (ស្លាប់ ១៥៧,៩៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨២១,៨៦៤នាក់ (ស្លាប់ ៣៦,៣២៤នាក់)
* ថៃ ឆ្លងចំនួន ៤,៦៧៥,៥៣២នាក់ (ស្លាប់ ៣២,៦៧១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩២៥,៣២៦នាក់ (ស្លាប់ ៦២,៦២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៧៩,៨០៦នាក់ (ស្លាប់ ១,៦០៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៩,៥៦៦នាក់ (ស្លាប់
១៩,៤៥០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៤,៦១០នាក់ (ស្លាប់
២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៥៥៥នាក់ (ស្លាប់
៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៧៧៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕