(មូស្គូ)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួច រាល់សម្រាប់ កិច្ចពិភាក្សាស្តីពីការដោះដូរអ្នកទោស ដើម្បីដោះលែងពលរដ្ឋអាមេរិកដែលជាប់ក្នុងពន្ធ នាគាររបស់រុស្ស៉ី ប៉ុន្តែស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ «ពុំបានបំពេញកាតព្វកិច្ចផ្លូវការរបស់ ខ្លួន» ដើម្បីរក្សាការសន្ទនា។
កន្លងមក រុស្ស៉ីធ្លាប់បានបង្ហាញឆន្ទៈចំពោះការដោះដូរអ្នកទោសគ្នាមួយ ដែលរួមមានអតីតយុទ្ធជន កងម៉ារីនអាមេរិក លោក ផូល វេឡេន (Paul Whelan) និងតារាបាល់បោះ នាង ប្រ៊ីតនី ហ្រ្គីនឺ (Brittney Griner) ជាមួយឈ្មួញអាវុធជនជាតិរុស្ស៉ី លោក វ៉ិកទ័រ ប៊ុត (Viktor Bout) ដែលកំពុង ជាប់ពន្ធនាគារនៅអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយ ថា «យើងបាននិយាយជាច្រើនដងថា យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចរចា ដើម្បីដោះស្រាយ ជោគវាសនា របស់ពលរដ្ឋអាមេរិក ដែលត្រូវបានកាត់ទោសក្នុងប្រទេសរុស្ស៉ី និងពលរដ្ឋរុស្ស៉ី នៅ សហរដ្ឋអាមេរិក»៕