អង់គ្លេសគ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺរបស់ចិន ដោយយកគ្រូបង្រៀនពីតៃវ៉ាន់មកដាក់ជំនួសវិញ


 (ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី១៩ ខែ កញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស គ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺ ដែលមានទំនាក់ទំនងជាមួយរដ្ឋចិន ដោយអញ្ជើញអ្នកអប់រំមកពីកោះតៃវ៉ាន់ ដើម្បីផ្តល់កម្មវិធីជំនួស សម្រាប់ការបង្រៀនភាសាចិន-កុកងឺ។

យោងតាមរបាយការណ៍របស់ The Guardian ចក្រភពអង់គ្លេស មានវិទ្យាស្ថានខុងជឺរហូតដល់ ៣០សាខានៅទូទាំងប្រទេស។ ទោះបីជាមានភាពចម្រូងចម្រាសយូរអង្វែងក៏ដោយ ក៏មហាវិទ្យា ល័យទាំងនេះនៅតែបន្តបង្រៀនភាសាចិន វប្បធម៌ និងសីលធម៌អាជីវកម្មដល់ប្រជាជនអង់គ្លេស។

កម្មវិធីសិក្សា និងបង្រៀនភាសាខុងជឺ បានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈដែលទំនាក់ទំនងការ ទូតរវាងចិន និងចក្រភពអង់គ្លេស កាន់តែយ៉ាប់យ៉ឺន។ ទន្ទឹមនឹងនោះ អ្នកធ្វើយុទ្ធនាការបានចោទសួរ អំពី ការផ្តល់មូលនិធិ និងនីតិវិធីជួលសម្រាប់កម្មវិធីដើម្បីបង្រៀនភាសាចិន។ ពួកគេក៏បានសង្កត់ធ្ងន់ថា សេរីភាពនៃការនិយាយត្រូវបានរឹតត្បិតនៅក្នុងថ្នាក់រៀនទាំងនេះ ហើយ បានរិះគន់វិធីសាស្ត្របង្រៀនភាសាចិនកុកងឺរបស់ចក្រភពអង់គ្លេសថា «ហួសសម័យ»