ឈើក្តាជាច្រើនម៉ែត្រគូបដែលជនខិលខូចលួចកាប់ពីស្រុកបុទុមសាគរហើយយកទៅលាក់ទុកនៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង


ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២ នៅចំណុចព្រែកក្បែរ វត្តពយជប៉ុន ចាស់ ដែលស្ថិតនៅក្នុងភូមិ ពយជប៉ុន ឃុំកោះស្តេច ស្រុក គីរីសាគរ ខេត្ត កោះកុង មានករណីបទល្មើសព្រៃឈើ ពីសំណាក់ឈ្មួញខិលខូច អារឈើពីព្រៃឧទ្យានជាតិ បទុមសាគរ យកមកគរទុកនៅព្រែពយជប៉ុន រាប់សិបម៉ែត្រគួប ដែលប្រជាពលរដ្ឋរស់នៅក្នុងស្រុកបទុមសាគរថាជាអំពើឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ។

បញ្ហាកាប់បំផ្លាញព្រៃឈើនេះអ្នកសាព័ត៍មានយើងក៏បានទាក់ទងទៅខាងមន្ត្រីជំនាញ បរិស្ថាន ស្រុកបូទុំសាគរ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង  ប៉ុន្តែពួកគាត់ឆ្លើយថាមិនមែនដែនសម្ត្ថកិច្ចកិច្ច របស់គាត់ទេ ដូច្នេះគាត់អោយទាក់ទងទៅអជ្ញាធរ ឃុំកោះស្តេចទៅ  បន្ទាប់មកក្រុមការងាយើងក៏បានទាក់ទងទៅមេឃុំកោះស្តេច លោកមេឃុំក៏ឆ្លើយថាគាត់មិនមានតួនាទីខាងបង្ក្រាបបទល្មើសព្រៃឈើទេ។

សរុបសេចក្ដីមកទាំងមន្ត្រីបរិស្ថាន ទាំងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង និងលោកមេឃុំឆ្លើយដោះសារគ្មានទំនួលខុសត្រូវទាល់តែសោះ ធ្វើជាមន្រ្តីបំរើរាស្រ្តតែបែឃុបឃិតនិងឈ្មួញខិលខូច ប្រព្រឹត្តបំពើពុករលួយយ៉ាងនេះ តើអោយរាស្រ្តមានសេចក្ដីទុកចិត្តដោយរបៀបណា? តើមន្ត្រីទាំងនេះ បំរើរាស្ត្រ រឺ បំរើឈ្មួញខិលខូចមួយក្តាប់តូចដែលបានបំភ្លេចបំផ្លាញធនធានធម្មជាតិ?  ហើយរឿងកាប់ឈើនេះទៀតសោត លោក អភិបាលស្រុកគីរីសាគរ ចេង មុន្នីរិទ្ធិ ជ្រាបដែររីទេ ?

ជាក់ស្ដែងរឿងកាប់ឈើនេះតែម្ដង ព្រោះករណីនេះកើតឡើងក្នុងភូមិសាស្ត្រ គ្រប់គ្រងរបស់លោកអភិបាលស្រុកគិរី សាគរខេត្តកោះកុង  ។

  ជាពិសេស លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង តើលោក មានវិធានការបែបណា ដើម្បីកុំអោយបាត់បង់ព្រៃឈើ ដែលជាធនធានធម្មជាតិយ៉ាងសំខាន់ ហើយក៏ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ៕