(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងការប្រឡងបាក់ឌុបបានល្អ មិនត្រឹមតែ អាចធានាអ្នកចេះជាប់តែប៉ុណ្ណោះទេ ប៉ុន្តែគឺជាកសាងនូវផ្នត់គំនិតក្នុងការជឿទុកចិត្តលើ សមត្ថភាពខ្លួនឯង។
តាមរយៈវីដេអូ ដែលបង្ហោះលើហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា ឯកឧត្តម បានប្រាប់ទៅរដ្ឋមន្ត្រីអប់រំថា ការប្រឡងបាក់ឌុប មិនមែនយកតែ «ចេះជាប់» មួយទេ អ្វីដែលសំខាន់ គឺកែផ្នត់គំនិត កុំឱ្យជិតដល់ថ្ងៃប្រឡងរត់រកអន្តរាគមន៍ ហើយឪពុកម្តាយត្រូវប្រាប់ថា «ខំរៀនទើបជាប់ កូនត្រូវខំប្រឹងរៀន»។
ឯកឧត្តម បញ្ជាក់ថា៖ «ផ្នត់គំនិត នៃការប្រគួតប្រជែង គឺជឿទុកចិត្តលើសមត្ថភាពខ្លួនឯងហ្នឹងហើយ មិនចាំបាច់អន្តរាគមន៍ហ្នឹងហើយ គឺជាអ្វីដែលយើងត្រូវទុកជាធនធានមនុស្សរបស់យើង»៕