ក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានជួយសង្គ្រោះបឋមរួចដឹកបញ្ជូនជនរង គ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ទៅព្យាបាលបន្តនៅមន្ទីរពេទ្យលោកសង្ឃ


 (ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួល ដោយខ្លួនឯង មួយបានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់។

តាមសេចក្តីរាការណ៍បានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមានឈ្មោះ អ៊ុក សេងណារី អាយុ៤០ឆ្នាំ ជាកម្មការិនីរោងចក្រ ក្រុមហ៊ុន «មហា ហ្គាលមេន ខូលអិល ធីឌី» ក្នុងសភាពរបួសធ្ងន់សន្លប់ បាត់ស្មារតី។

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ និងក្រោយទទួលបានព័ត៌មានភ្លាម ក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញរថយន្តទៅជួយសង្គ្រោះបឋម រួចដឹកជនរងគ្រោះបញ្ជូនទៅព្យា បាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

ជាការកត់សម្គាល់ ក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ តែងតែចេញជួយអន្តរាគមន៍ រាល់គ្រោះថ្នាក់ផ្សេងៗទាំងគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ គ្រោះបាក់អគារ និងគ្រោះទឹកជំនន់ជា ដើម។ សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រុមជួយសង្គ្រោះ៧១១ បានចេញជួយជនរងគ្រោះស្ទើ រាល់យប់ នៅពេលទទួលបានព័ត៌មានភ្លាមៗដោយមិនបានគិតការនឿយហត់ និងផលប្រយោជន៍ពី ជនរងគ្រោះនោះឡើយ៕