សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ ចូលជម្រាបលាក្រោយបញ្ចប់ បេសកកម្មការ​ងារនៅកម្ពុជា


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា បន្ទាប់ពីរូបលោកបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជានេះ លោកបាន យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះ។

ក្រៅពីការប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗហើយ លោក ក៏បាន ប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យដទៃទៀតរវាងប្រទេសទាំងពីរផង ដែរ៕