(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថារូបលោក និងសមភាគី របស់លោកមកពីសហរដ្ឋអាមេរិក និងជប៉ុន បានឯកភាពគ្នា ក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺង ម៉ាត់ នៅក្នុងករណីដែលកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។
លោក គីម ស៊ុងហាន់ (Kim Sung-han) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងរដ្ឋហាវ៉ៃ ជាទីដែល លោកបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក អាគីបា តាកេអុ (Akiba Takeo) នៅ ចំពោះសេចក្ដីរាយការណ៍ច្រើនថាកូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើតេស្ដអាវុធនុយ ក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក គីម ស៊ុងហាន់ បានគូសបញ្ជាក់ ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ជាលើកទី៧របស់ខ្លួនពិតមែន នោះវិធាន ការឆ្លើយតបនឹងមានភាពខុសប្លែកគ្នាពីលើកមុនៗ។ យើងបានព្រមព្រៀងគ្នាថានឹងមិនមាន ឡើយ ការឆ្លើយតបទន់ភ្លន់ជាមួយកូរ៉េខាងជើង»៕