(កូឡុំបូ)៖ ប្រភពចំនួនពីរបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសស្រីលង្កា និងមូលនិធិរូបិយវត្ថុ អន្តរជាតិ(IMF)បានឈានដល់កិច្ចព្រមព្រៀងបឋមកម្រិតបុគ្គលិកមួយស្តីពីប្រាក់កម្ចីសង្គ្រោះបន្ទាន់ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិនេះ។
ប្រភពពីរដែលបានដឹងអំពីកិច្ចពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការប្រកាសជាផ្លូវ ការទំនងជាអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។
ប្រទេសដីកោះដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ បានស្វះស្វែងរកប្រាក់សង្គ្រោះ រហូតដល់ទៅ ៣ប៊ីលានដុល្លារពីមូលនិធិ IMF។
អ្នកនាំពាក្យរបស់មូលនិធិIMFនិងរដ្ឋាភិបាលស្រីលង្កាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័របានទេ។
កាលពីសប្តាហ៍មុនក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយប្រធានាធិបតី ស្រីលង្កាដើម្បីពិភាក្សាអំពីថវិកាសង្គ្រោះ រួមទាំងការរៀបចំបំណុលឡើងដែលមានប្រហែល ២៩ ប៊ីលានដុល្លារក្នុងគ្រាដែលប្រទេសនេះមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ ទសវត្សរ៍។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ ដំណើរទស្សនកិច្ចលើកទីពីររបស់មូលនិធិ IMF ក្នុងរយៈ ពេលបីខែនេះកើតមានឡើងនៅពេលដែល ប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌាមួយនេះព្យាយាម សម្រេចបានកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF សម្រាប់កម្មវិធីដែលអាចមានតម្លៃ ៣ប៊ីលាន ដុល្លារនេះ។ ៕