ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់ និង ជាសះស្បើយ២៨នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២២នាក់ និងជាសះស្បើយចំនួន២៨ នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៤៤៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,១៨០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕