(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យលោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ កម្ពុជា និងវៀតណាម បានរៀបចំកម្មវិធីផ្សេងៗជាច្រើន ដើម្បីអបអរសាទរខួបនៃចំណងទំនាក់ ទំនងប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់របស់វៀតណាម ជាច្រើនរូប បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង នៅកម្ពុជា នាពេលនេះ ក៏ដូចគ្នាផងដែរ គឺដើម្បីអបអរសាទរខួបទំនាក់ទំនង និងលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ឡេង ហាយជុង ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ កម្ពុជា នៅតាមស្ថាប័នផ្សេងៗទៀតផងដែរ៕