(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាន ចេញប្រកាសលុបឈ្មោះ វរសេនីយ៍ត្រី សាន្ដ ប៊ុនធឿន ជំនួយការបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បាន ចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទដូចគ្នាផងដែរ។
ក្នុងប្រកាស និងសេចក្ដីសម្រេចដែលទទួល បាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ សុទ្ធតែបានបញ្ជាក់ដូចគ្នាថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ដោយសារតែល្មើសច្បាប់ស្ដីពី លក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕