អេមីរ៉ាតអារ៉ាប់រួម នឹងបញ្ជូនអគ្គរាជទូត ទៅកាន់ប្រទេសអ៊ីរ៉ង់វិញ ៦ឆ្នាំក្រោយភាពតានតឹងការទូត


 (ឌូបៃ)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែ សីហា ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថាឯកអគ្គរាជទូតរបស់ខ្លួនប្រចាំ ប្រទេសអ៉ីរ៉ង់ លោក សាអ៊ីហ្វ មហាំម៉ាត់ អាល់ហ្សាអាប៊ី (Saif Mohammed Al Zaabi) នឹងត្រឡប់ ទៅកាន់ទីក្រុងតេហេរ៉ង់វិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ៦ឆ្នាំបន្ទាប់ពីអវត្តមាន។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួង ការបរទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា ការប្រកាសកាលពីថ្ងៃ អាទិត្យ គឺស្របទៅនឹងកិច្ចខិត ខំប្រឹងប្រែងរបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដើម្បីសម្រេចឱ្យបាន នូវប្រយោជន៍រួមនៃប្រទេសទាំង២ និងតំបន់ទាំងមូល។

អេមីរ៉ាតអារ៉ាប់រួម បានសម្រេចកាត់បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈការកោះហៅឱ្យអគ្គរាជ ទូតរបស់ខ្លួនត្រឡប់ចូលស្រុកវិញ កាលពីឆ្នាំ២០១៦ ក្រោយ អារ៉ាប៊ីសាអូឌីត ប្រកាសផ្ដាច់ទំនាក់ ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ ដោយសារតែបាតុករអ៊ីរ៉ង់សម្រុកចូលស្ថានទូតអារ៉ាប៊ីសាអូឌីត ដើម្បីសម្ដែងការខឹងសម្បារទៅ នឹងអាជ្ញាធរទីក្រុងរីយ៉ាដ ដែលបានកាត់ទោសប្រហារជីវិត បុព្វជិតអ៊ីរ៉ង់និកាយស៊ីអ៊ីតម្នាក់ឈ្មោះ នីម អាល់ នីម (Nimr al-Nimr)៕