(កូឡុំបូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើហ្វូង មនុស្សត វ៉ាកាលពីថ្ងៃព្រហស្បតិ៍ (១៨ សីហា) ដើម្បីបំបែកបាតុកម្មលើកដំបូង ចាប់តាំងពីប្រទេសដី កោះមួយនេះបានលុបចោលភាពអាសន្ន។
ការដួលរលំសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុន មកបានបង្កឱ្យមានការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល ដ៏ធំជាញឹកញាប់នៅឆ្នាំនេះ បន្ទាប់ពីមានការលំបាកជាច្រើនខែ ដែលបណ្តាលមកពីការខ្វះខាត ទំនិញសំខាន់ៗ ក៏ដូចដាច់ចរន្តអគ្គិសនី និងអតិផរណាឡើងខ្លាំងជាដើម។
រដ្ឋាភិបាលបានរារាំងការប្រឆាំងតវ៉ា ដោយដាក់រដ្ឋក្នុងភាពអាសន្ន ជាមួយការផ្តល់ឱ្យកងកម្លាំង សន្តិសុខពង្រីកអំណាចឃុំឃាំង ប៉ុន្តែក្រឹត្យនេះបានផុតកំណត់កាលពីយប់មិញ។
និស្សិតជាច្រើនរយនាក់បានព្យាយាមដើរដង្ហែ ទៅកាន់កណ្តាលទីក្រុង Colombo សម្រាប់ការ ប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍រថភ្លើង មុនពេលពួកគេត្រូវបានរារាំង និងបំបែកដោយមន្ត្រី ប្រដាប់ដោយដំបង និងខែលការពារកុប្បកម្ម។
ប៉ូលិសបាននិយាយថា ពួកគេបានប្រើកម្លាំងតិចបំផុតតាមដែលអាចធ្វើទៅបាន ដោយចាប់តែ អ្នកដែលវាយប្រហារមន្ត្រី ឬបំផ្លាញទ្រព្យសម្បត្តិរដ្ឋប៉ុណ្ណោះ៕